មហាសេដ្ឋី Elon Musk បង្ហើបថា ការបង្កើតរោងចក្រ Tesla នៅឥណ្ឌាអាចទៅរួច តែរដ្ឋាភិបាលឥណ្ឌាត្រូវធ្វើរឿងមួយនេះសិន
ដោយ
មហាសេដ្ឋីអាមេរិក លោក អេឡុន ម៉ាស (Elon Musk) ដែលជានាយកប្រតិបត្តិក្រុមហ៊ុនរថយន្ដ Tesla បានអះអាងនាពេលថ្មីៗនេះថា ការសង់រោងចក្រផលិតរថយន្ដអគ្គិសនី Tesla នៅឥណ្ឌាទំនងជាអាចធ្វើទៅបាន ប៉ុន្ដែ លោកបាននិយាយដោយភ្ជាប់ជាមួយលក្ខខណ្ឌស្នើសុំមួយថា រដ្ឋាភិបាលឥណ្ឌាគួរតែមានការកាត់បន្ថយពន្ធលើការនាំចូលរថយន្ដរបស់ក្រុមហ៊ុន Tesla ជាមុនសិន ដ្បិតថា ពន្ធនាំចូលរថយន្ដនៅឥណ្ឌា គឺមានខ្ពស់នៅឡើយធៀបនឹងប្រទេសផ្សេងៗទៀត។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Business Insider។