កូវីដ-១៩ នៅថៃ ៖ ប្រជាជននិងក្រុមប្រឆាំងទាមទារឲ្យរដ្ឋមន្ត្រីសុខាភិបាលចុះចេញពីតំណែង
ដោយ
ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសថៃ មិនទាន់មានការស្រាកស្រាន្ដនៅឡើយទេ ដោយចំនួនអ្នកឆ្លងនៅតែកើនឡើងខ្ទង់ពាន់នាក់ក្នុងមួយថ្ងៃ ។ ជាក់ស្ដែង នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ថៃរកឃើញវិជ្ជមានកូវីដ-១៩ ជាង ២ពាន់ករណីបន្ថែមទៀតហើយ ចំណែកអ្នកស្លាប់ថ្មីមាន៨នាក់ទៀត ។