អ្នកជំនាញដ៏ល្បីល្បាញ Robert Kiyosaki ថា សេដ្ឋកិច្ចអាម៉េរិក កំពុងធ្លាក់ចូលក្នុងវិបត្តិ ខណៈប្រាក់ដុល្លាររងសម្ពាធកាន់តែខ្លាំងពីចលនាបដិដុល្លារនីយកម្ម
ដោយ
លោក រ៉ូបឺត ឃីយ៉ូសាគិ (Robert Kiyosaki) ដែលល្បីល្បាញខាងផ្ដល់ដំបូន្មានទាក់ទិនចំណេះដឹងហិរញ្ញវត្ថុ ជាពិសេសអំពីយុទ្ធសាស្ត្រយកលុយទៅបង្កើតលុយ និងជាអ្នកនិពន្ធសៀវភៅ “Rich Dad, Poor Dad” ដែលលក់ដាច់បំផុតមួយក្នុងពិភពលោក បានលើកឡើងគួរឱ្យភ្ញាក់ផ្អើលលើគណនីបណ្ដាញសង្គម X របស់លោកកាលពីថ្ងៃសុក្រ ទី២៦ ខែមេសា ថា សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចទី១ របស់ពិភពលោកកំពុងធ្លាក់ចូលក្នុងវិបត្តិហើយ ខណៈប្រាក់ដុល្លារអាម៉េរិក ដែលជារូបិយប័ណ្ណបម្រុងរបស់ពិភពលោករងសម្ពាធកាន់តែខ្លាំងពីចលនាបដិដុល្លារនីយកម្ម។