ក្រុមហ៊ុនចិនហុងកុងមួយគ្រោងបើករោងចក្រកែច្នៃដំឡូងមី ២០កន្លែងនៅកម្ពុជា
ដោយ
ក្រុមហ៊ុន Green Leader Holdings Group Limited ដែលមានមូលដ្ឋាននៅហុងកុង បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ ដោយសន្យាថា នឹងសាងសង់រោងចក្រកែច្នៃដំឡូងមី ឲ្យបានយ៉ាងតិច ៣កន្លែងនៅកម្ពុជា ក្នុងឆ្នាំ២០១៨នេះ ហើយគ្រោងពង្រីករោងចក្របន្ថែមឲ្យបានរហូតដល់ ២០កន្លែង នៅក្នុងរយៈពេល៥ឆ្នាំ។