មនុស្សជំនិតលោកពូទីនថា រុស្ស៊ីនឹងមិនបញ្ឈប់សង្គ្រាមឡើយ ទោះបីអ៊ុយក្រែនលែងចង់ចូលអង្គការណាតូក្តី
ដោយ
ដៃគូជំនិតរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃសុក្រ ទី២៦ ខែសីហា ថា ទីក្រុងមូស្គូនឹងមិនបញ្ឈប់ប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែនឡើយ បើទោះបីជាទីក្រុងកៀវមានបំណងលែងចង់ចូលសម្ព័ន្ធយោធាណាតូក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។