រថយន្តហ្វតជាង២ពាន់គ្រឿងត្រូវបានដំឡើង និងលក់នៅកម្ពុជា ខណៈក្រុមហ៊ុនកំពុងពិចារណាដំឡើងម៉ូដែលថ្មីៗបន្ថែមទៀត
ដោយ
គិតមកទល់ពេលនេះមានរយៈពេលប្រមាណ១ឆ្នាំហើយ ដែលរោងចក្រផ្គុំ និងដំឡើងរថយន្តហ្វតនៅស្រុកកគរ ខេត្តពោធិ៍សាត់ត្រូវបានដាក់ឲ្យដំណើរការ ដោយបច្ចុប្បន្នរោងចក្រនេះដំឡើងរថយន្តបានជាង២ពាន់គ្រឿងហើយ។ បើតាមថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia រថយន្តហ្វតពីរម៉ូដែល ដែលដំឡើងនៅកម្ពុជាហាក់ទទួលបានការគាំទ្រខ្លាំងគួរសមពីអតិថិជន ដ្បិតរថយន្តដំឡើងក្នុងស្រុកមានតម្លៃទាបជាងរថយន្ត ដែលនាំចូលពីបរទេស។