រោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំងកូវីដ១៩តម្លៃ១០០លានដុល្លាររបស់កម្ពុជា នឹងបើកការដ្ឋានសាងសង់ជាផ្លូវការចុងឆ្នាំនេះ
ដោយ
គម្រោងបង្កើតរោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាលើកដំបូងនៅកម្ពុជា នឹងត្រូវបើកការដ្ឋានសាងសង់ជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើទៅកាន់ភាគីចិនឲ្យពន្លឿនកិច្ចការនេះ ជាបន្តបន្ទាប់ នាពេលកន្លងមក។ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងសុខាភិបាល បានអះអាងថា ដំណើរការសាងសង់រោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំងបង្ការកូវីដ១៩ ក្នុងដំណាក់កាលដំបូនេះ គឺកំពុងចាក់បំពេញដី ខណៈដំណាក់កាលសាងសង់អាចនឹងចាប់ផ្ដើមនៅវិច្ឆិកា ឆ្នាំ២០២២នេះ។