ជំនាញចុងភៅសម្បូរទីផ្សារនិងប្រាក់ខែខ្ពស់ តែមិនសូវមានកន្លែងបណ្តុះបណ្តាល
ដោយ
ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាហាក់កំពុងមានសន្ទុះខ្លាំង ខណៈពីមួយឆ្នាំទៅមួយឆ្នាំ មានភ្ញៀវទេសចរអន្តរជាតិសម្រុកមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនឡើងៗ។ កម្ពុជាទទួលបានអ្នកទេសចរអន្តរជាតិជាង ៥,៦លាននាក់ កើនឡើង ១២ភាគរយ។ នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍ឆ្នាំ២០១៧។ រីឯសណ្ឋាគារនៅកម្ពុជាមានចំនួនសរុប៦៣០ ខណៈដែលសណ្ឋាគារលំដាប់ផ្កាយ៥មានចំនួន២៥។