#រថក្រោះអាប្រាម(Abrams)

Articles by Tag រថក្រោះអាប្រាម(Abrams)

ក្រោយអាមេរិកផ្តល់សញ្ញាត្រៀមបញ្ជូនរថក្រោះឱ្យអ៊ុយក្រែន ខណៈអាល្លឺម៉ង់ក៏លែងរារែកចិត្តនឹងផ្ដល់ជូនដែរ

ដោយ​ ហ៊ុន គន្ធថៃ
បើទោះបីជាកិច្ចចរចាអាមេរិក និងសម្ព័ន្ធមិត្តនៅថ្ងៃទី២៥ខែមករាទទួលបរាជ័យមែន ប៉ុន្តែនៅពេលនេះអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានសម្រេចចិត្តថា នឹងបញ្ជូនរថក្រោះធុនធ្ងន់ Leopard 2 ទៅឲ្យអ៊ុយក្រែន និងអនុញ្ញាតឱ្យប្រទេសផ្សេងទៀតដូចជាប៉ូឡូញធ្វើដូចគ្នាដែរ។ សេចក្តីសម្រេចនេះធ្លាក់មក ស្របពេលដែលប្រភពច្បាស់ការពីរនៃរដ្ឋបាលលោក បៃដិន បានប្រាប់ទីភ្នាក់ងាររ៉យទ័រថា សហរដ្ឋអាមេរិកក៏កំពុងគិតគូរផ្តល់រថក្រោះធុនធ្ងន់ Abrams ទៅឱ្យទីក្រុងកៀវផងដែរ។