រដ្ឋទទួលបានចំណូលជាង ៧លានដុល្លារពីការប្រមូលពន្ធលើរថយន្តគ្មានពន្ធ ត្រឹមរយៈពេលជាង ១ខែកន្លងមកនេះ
ដោយ
គិតត្រឹមថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ មានម្ចាស់រថយន្តគ្មានពន្ធចំនួន ៥៤២ គ្រឿង បានចូលទៅបង់ពន្ធនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ដែលគិតជាទឹកប្រាក់ជាង ៧លានដុល្លារ ក្នុងរយៈពេល ១ខែ កន្លះកន្លងមកនេះ ខណៈអគ្គនាយកដ្ឋានគយ បានប៉ាន់ស្មានថា នៅមានរថយន្តគ្មានពន្ធប្រមាណ ១ម៉ឺនគ្រឿងទៀត នៅចរាចរណ៍នៅឡើយ មិនទាន់ចូលមកបង់ពន្ធ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គុណ ញឹម អគ្គនាយកនៃនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា។