#រថយន្តចិនហ្គ្រិតវ៉លនឹងហក់ចូលទីផ្សារនៅប្រទេសវៀតណាម

Articles by Tag រថយន្តចិនហ្គ្រិតវ៉លនឹងហក់ចូលទីផ្សារនៅប្រទេសវៀតណាម

ក្រុមហ៊ុនផលិត រថយន្តចិនហ្គ្រិតវ៉លនឹងហក់ចូលទីផ្សារនៅប្រទេសវៀតណាមក្នុងខែសី ហាខាងមុខនេះ

ដោយ​ ​ ខេមបូណូមីស
ក្រុមហ៊ុនផលិត រថ យន្ត ចិន ហ្គ្រិត វ៉ល ម៉ូទ័រ (Great Wall Motor) បាននិយាយកាលពី សប្តាហ៍ មុន ថា ក្រុម ហ៊ុន នេះ នឹង ហក់ ចូល ក្នុង ទីផ្សារ ប្រទេស វៀតណាម នាខែសីហា ខាង មុខ ដោយនាំ រថ យន្តប្រភេទ កូនកាត់ថ្មី ទំនើប ម៉ាក ហាវ៉ល អេក ៦ (Haval H6) ទៅលក់នៅទីនោះ។ ទន្ទឹមនឹងនេះ ផែនការ ការសាងសង់រោងចក្រដំឡើងរថយន្តប្រើថាមពលថ្មីនៅក្នុងប្រទេសវៀតណាម ក៏នឹង ត្រូវ ចាប់ ផ្ដើម នៅ ឆ្នាំ ២០២៥ ផង ដែរ ។ នេះ បើតាម ការ ចេញ ផ្សាយ របស់ សារ ព័ត៌ មាន នីកេអេស៊ា ។