#រថយន្តចង្កូតស្តាំ

Articles by Tag រថយន្តចង្កូតស្តាំ

សម្ដេច ហ៊ុន សែន អនុញ្ញាតឲ្យឡានចង្កូតស្ដាំមានស្រាប់អាចបង់ពន្ធ ដោយមិនចាំបាច់ប្ដូរចង្កូត

ដោយ​ ខន ណារី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយល់ព្រមតាមសំណូមពររបស់ប្រជាពលរដ្ឋអនុញ្ញាតឲ្យរថយន្តចង្កូតស្ដាំ ដែលមានស្រាប់ក្នុងស្រុកអាចត្រឹមបង់ពន្ធ ដោយមិនចាំបាច់ប្ដូរចង្កូតពីស្ដាំទៅចង្កូតឆ្វេងនោះទេ។ សម្ដេចបានសង្កត់ធ្ងន់ដែរថា សម្រាប់អ្នកមានរថយន្តចង្កូតស្ដាំដែលមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ ហើយអ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់។ ក៏ប៉ុន្តែ ចាប់ពីថ្ងៃទី៦ ខែកក្កដា ២០២២ តទៅ សម្ដេចមិនអនុញ្ញាតឲ្យមានការនាំចូលបន្តនូវរថយន្តចង្កូតស្ដាំនេះជាដាច់ខាត។