ធនាគារនៅវៀតណាមត្អូញត្អែរថា រថយន្តទំនើបៗ និងភូមិគ្រឹះថ្លៃៗកំពុងពិបាកលក់ចេញ
ដោយ
ធនាគារធំៗនៅក្នុងប្រទេសវៀតណាមនាពេលនេះ បានចាប់ផ្តើមត្អូញត្អែអំពីករណីឥណទានមិនដំណើរការលើកម្មវិធីឥណទានរថយន្តទំនើប និងផ្ទះវីឡាប្រណីតជាបណ្តើរៗហើយ ពេលដែលប្រទេសនេះ និងពិភពលោកកំពុងជួប្រទះស្ថានភាពសេដ្ឋកិច្ចដ៏លំបាក។ ដើម្បីដោះស្រាយបញ្ហានេះ ធនាគារទាំងនោះបានអនុម័ត និងចាត់វិធានការរឹបអូសទ្រព្យបញ្ចាំរបស់កូនបំណុល ហើយដាក់លក់ដេញថ្លៃ ប៉ុន្តែមិនសូវមានអ្នកហ៊ានទិញនោះទេ ទោះបីជាបញ្ចុះតម្លៃច្រើនក៏ដោយ។