ក្រសួងចំនួន៣កំពុងពិភាក្សាកំណត់អាយុកាលរថយន្តជជុះនាំចូល ខណៈនៅអាស៊ានមានតែកម្ពុជាទេ ដែលនៅអនុញ្ញាតឲ្យនាំចូលរថយន្តជជុះ
ដោយ
ក្រសួងពាក់ព័ន្ធចំនួន៣រួមមានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងពិភាក្សាគ្នា ដើម្បីកំណត់អាយុកាលរថយន្តមួយទឹកសម្រាប់នាំចូលមកលក់នៅលើទីផ្សារកម្ពុជា។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំក្រសួងសាធារណការ សម្រាប់ការពិភាក្សានេះ ក្រុមការងារអន្តរក្រសួងកំពុងពិនិត្យលើជម្រើសចំនួន៣ គឺកំណត់នាំចូលរថយន្តដែលមានអាយុកាលត្រឹម ៧ឆ្នាំ ១០ឆ្នាំ និង១៥ឆ្នាំចុងក្រោយតែប៉ុណ្ណោះ។