#រថយន្ដដឹកទំនិញ

Articles by Tag រថយន្ដដឹកទំនិញ

ការប្រើប្រាស់ផ្លូវល្បឿនលឿនដោយរថយន្ដដឹកទំនិញនៅតែមានតិចតួច ខណៈខាងសមាគមដឹកជញ្ជូនស្នើឲ្យមានការសម្រួលតម្លៃបន្ថែម

ដោយ​ សឿន វណ្ណឌេត
អស់រយៈពេលប្រមាណ ៣ខែហើយ ដែលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងមានការប្រើប្រាស់ជាហូរដោយរថយន្ដប្រភេទទេសចរណ៍ ក៏ដូចជារថយន្ដលក្ខណៈគ្រួសារ។ ប៉ុន្ដែ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនអះអាងថា មកទល់ពេលនេះ សម្រាប់រថយន្តដឹកទំនិញប្រើប្រាស់ផ្លូវល្បឿនលឿននេះគឺនៅតែមានចំនួនតិចតួចដដែល បើទោះបីមានការបញ្ចុះតម្លៃ២០% នៅមួយឆ្នាំដំបូង និងមានការអំពាវនាវពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ។