#រដ្ឋាភិបាលហ្វីលីពីន

Articles by Tag រដ្ឋាភិបាលហ្វីលីពីន

តុលាការ ICC បដិសេធការរារាំងរបស់រដ្ឋាភិបាលហ្វីលីពីន ដែលចង់រាំងខ្ទប់មិនឲ្យមានការស៊ើបអង្កេតលើសំណុំរឿង«សង្គ្រាមប្រឆាំងគ្រឿងញៀន»

ដោយ​ ហ៊ុន គន្ធថៃ
ចៅក្រមសាលាឧទ្ធរណ៍នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)កាលពីថ្ងៃទី ១៨ ខែកក្កដា បានសម្រេច បដិសេធបណ្ដឹងឧទ្ធរណ៍របស់រដ្ឋាភិបាលហ្វីលីពីន ដែលចង់រាំងខ្ទប់ មិនឲ្យមានការស៊ើបអង្កេត ដោយព្រះរាជអាជ្ញា ទៅលើទៅលើសំណុំរឿងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte។ ផែនការបង្ក្រាបគ្រឿងញៀនដ៏ក្ដៅគគុករបស់លោក Duterte ត្រូវបានគេដឹងថា បានសម្លាប់ជីវិតមនុស្សរាប់ពាន់នាក់ ដែលត្រូវបានរងនូវការថ្កោលទោសពីអន្តរជាតិ និងឈានដល់ការស៊ើបអង្កេតដោយតុលាការអន្តរជាតិ (ICC) នាពេលនេះ។