លោក ភីថា លីមចារឿនរ៉ាត បង្ហាញពីបំណងបើកផ្លូវឲ្យបក្ស ភឿថៃ ដឹកនាំក្រុមចម្រុះ ៨បក្ស ដើម្បីបង្កើតរដ្ឋាភិបាល
ដោយ
លោក ភីថា លីមចារឿនរ៉ាត មេដឹកនាំគណបក្សឆ្ពោះទៅមុខ ដែលជាគណបក្សឈ្នះឆ្នោតកាលពីខែឧសភា បានអះអាងថា រូបលោកនៅមិនទាន់បោះបង់ឱកាសដឹកនាំក្រុមចម្រុះ ៨បក្សបង្កើតរដ្ឋាភិបាលទេ ប៉ុន្តែនៅក្នុងករណីលោកបរាជ័យ គណបក្សភឿថៃ នឹងទទួលការគាំទ្រពីបក្សរបស់លោក ដើម្បីបង្កើតរដ្ឋាភិបាលស៊ីវិលមួយ ។
លោក ភីថា កំពុងតែប្រើប្រាស់បណ្តាញសង្គមជំរុញលើកទឹកចិត្តឲ្យប្រជាជនដាក់សំពាធ ដើម្បីឲ្យព្រឹទ្ធសភាគាំទ្របេក្ខភាពលោកជានាយករដ្ឋមន្រ្តី នៅក្នុងការបោះឆ្នោតសភាជុំទី២នៅថ្ងៃទី ១៩ ខែ កក្កដា ខាងមុខ ។