#រដ្ឋធានីណៃពិដោ (Naypyitaw)

Articles by Tag រដ្ឋធានីណៃពិដោ (Naypyitaw)

របបយោធាមីយ៉ាន់ម៉ាបានប្តូរការកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជីពីការធ្វើឡើងនៅបន្ទប់តុលាការ ទៅធ្វើនៅក្នុងពន្ធនាគារវិញ

ដោយ​ ​ ខេមបូណូមីស
ក្រុមមេដឹកនាំយោធានៅប្រទេសមីយ៉ាន់ម៉ាបានបញ្ជាដោយគ្មានប្រាប់ពីហេតុផល ឱ្យគេធ្វើគ្រប់នីតិវិធីច្បាប់ទាំងអស់ ដើម្បីប្រឆាំងនឹងលោកស្រី អ៊ុងសាន ស៊ូជី ដោយក្នុងនោះ ក្រុមមេដឹកនាំយោធា ដែលកំពុងក្ដាប់អំណាចដោយការធ្វើរដ្ឋប្រហារនោះ បានបញ្ជាឲ្យប្ដូរការកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ពីបន្ទប់តុលាការ មកកាត់ទោសនៅពន្ធនាគារ។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។