#រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍

Articles by Tag រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រាប់ឲ្យក្រុមហ៊ុនអាកាសចរណ៍ត្រៀមខ្លួនបើកជើងហោះហើរទទួលទេសចរបរទេសឡើងវិញ

ដោយ​ ខន ណារី
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន ថ្មីៗនេះ បានណែនាំឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ត្រៀមលក្ខណៈសម្រាប់ការបើកការហោះហើរដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរឡើងវិញ ប៉ុន្តែត្រូវអនុវត្តឱ្យស្របតាមយន្តការ«ទេសចរណ៍សុវត្ថិភាព» ក្រោយពេលដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា នៅខែវិច្ឆិកាខាងមុខនេះ កម្ពុជានឹងចាប់ផ្ដើមដំណើរការសាកល្បងបើកជើងមេឃទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចឲ្យចូលមកកម្សាន្ដនៅកម្ពុជាឡើងវិញ។