ស្ថានទូតចិនប្រចាំទីក្រុងឡុងដ៍ថា ជំនួបរវាងរដ្ឋមន្ត្រីសន្តិសុខអង់គ្លេស និងរដ្ឋមន្ត្រីកិច្ចការឌីជីថលតៃវ៉ាន់ ធ្វើឱ្យខូចដល់«គោលការណ៍ចិនតែមួយ»
ដោយ
ស្ថានទូតចិនប្រចាំនៅទីក្រុងឡុងដ៍បានចេញមុខថ្កោលទោសចំៗកាលពីថ្ងៃទី១៨ មិថុនា ចំពោះជំនួបមួយដែលបានធ្វើឡើងកាលពីសប្តាហ៍មុនរវាងរដ្ឋមន្ត្រីសន្តិសុខចក្រភពអង់គ្លេស និងមន្រ្តីជាន់ខ្ពស់របស់កោះតៃវ៉ាន់។ ចិនបាននិយាយថា ជំនួបនោះបានរំលោភលើ«ទំនាក់ទំនងអន្តរជាតិនិងគោលការណ៍ចិនតែមួយ»។ចិនប្រកាសថ្កោលទោសនិងជំទាស់យ៉ាងដាច់ខាតនឹងទង្វើនេះ ដោយហេតុថាវាបានជ្រៀតជ្រែងកិច្ចការផ្ទៃក្នុងរបស់ចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។