រុស្ស៊ីទិញសព្វាវុធផលិតដោយឥណ្ឌា ក្នុងទំហំទឹកប្រាក់៤ពាន់លានដុល្លារ ដោយទូទាត់ជាប្រាក់រូពីរបស់ឥណ្ឌា
ដោយ
ក្រុមអ្នកនាំចេញនៅក្នុងប្រទេសរុស្ស៊ី ដែលបានចាប់ផ្តើមធ្វើពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌា ដោយប្រើប្រាក់រូពីរបស់ឥណ្ឌា កាលពីពេលថ្មីៗនេះបានចំណាយរហូតដល់ទៅជិត៤ពាន់លានដុល្លារអាម៉េរិក ដើម្បីទិញសព្វាវុធដែលផលិតដោយឥណ្ឌា។ ទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺដកចេញពីមូលនិធិ ដែលក្រុមហ៊ុនទាំងនោះរក្សាទុកចោលនៅក្នុងគណនី វ៉ូស្ត្រូ ឬ Vostro Accounts របស់ខ្លួន។