រុស្ស៊ី និងបេឡារុស្សដាក់ពាក្យបណ្តឹងទៅកាន់តុលាការ EU ក្រោយប្លុកមួយនេះសម្រេចដាក់ទណ្ឌកម្មកញ្ចប់ទី៩លើរុស្ស៊ី
ដោយ
យោងតាមកាសែតអាល្លឺម៉ង់ Bild am Sonntag បានរាយការណ៍កាលពីថ្ងៃសៅរ៍ ទី១៧ ធ្នូ ថា មានក្រុមហ៊ុន និងជនជាតិរុស្ស៊ី និងបេឡារុស្សរាប់សិបនាក់បានដាក់ពាក្យប្តឹងនៅតុលាការយុត្តិធម៌សហភាពអឺរ៉ុប ដើម្បីប្រឆាំងនឹងទណ្ឌកម្មដែលបានដាក់បញ្ចូលពួកគេនៅក្នុងបញ្ជីទណ្ឌកម្មទីប្រាំបួនថ្មីរបស់ប្លុកទាំង២៧ប្រទេស ដែលធ្វើឡើងក្នុងការទប់ទល់ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែននោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។