#រុស្ស៊ីប្រកាសដកខ្លួនរបស់ចេញពីកិច្ចព្រមព្រៀងនុយក្លេអែរ

Articles by Tag រុស្ស៊ីប្រកាសដកខ្លួនរបស់ចេញពីកិច្ចព្រមព្រៀងនុយក្លេអែរ

លោកចូ បៃឌិនប្តេជ្ញាគាំទ្រអ៊ុយក្រែនឥតងាករេ ក្រោយលោកពូទីនប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

ដោយ​ ហ៊ុន គន្ធថៃ
មួយថ្ងៃបន្ទាប់ពីដំណើរ ទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្រុងកៀវ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន នៅថ្ងៃអង្គារទី២១កុម្ភៈ បានបញ្ជាក់ជាថ្មីនូវការគាំទ្រដោយឥតងាករេ សម្រាប់អ៊ុយក្រែន។ លោកបញ្ជាក់ពីជំហរបែបនេះ អំឡុងពេលថ្លែងសុន្ទរកថាក្នុងប្រទេសប៉ូឡូញ នៅពីរថ្ងៃមុនខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ី។ ការថ្លែងឡើងជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្រោយពេលដែល លោក ពូទីន បានព្រមានលោកខាងលិច និងប្រកាសក្តែងៗថា រុស្ស៊ីដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកពីពេលនេះតទៅ។