រដ្ឋាភិបាលប្រកាសទិញផ្លូវនិងស្ពានលីយ៉ុងផាត់មកគ្រប់គ្រងវិញ
ដោយ
ប្រមុខរាជរដ្ឋាភិបាលបានប្រកាសនៅមុននេះ ដើម្បីដោះស្រាយនូវការលំបាកនិងជួយលើកកម្ពស់ជីវភាពប្រជាជន ពិសេស សម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលនឹងទិញយកផ្លូវ លី យ៉ុងផាត់ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅផ្លូវជាតិលេខ៥ ( ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ) ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរទៅមក ដោយមិនចាំបាច់បង់ថ្លៃទៀតឡើយ។