ធនាគារ ហត្ថា និងក្រុមហ៊ុនធានារ៉ាប់រង លី ហួរ អេសប៊ីអាយ អ៊ិនសួរេន ម. ក ពួតដៃគ្នាក្នុងការផ្តល់នូវដំណោះស្រាយទូទាត់តាមបែបឌីជីថលដ៏ទំនើប ដើម្បីបង្កើនបទពិសោធអតិថិជនឱ្យកាន់តែប្រសើរ
ដោយ
ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG និងក្រុមហ៊ុនធានារ៉ាប់រង លី ហួរ អេសប៊ីអាយ អិុនសួរេន ម. ក ដែលជាក្រុមហ៊ុនធានារ៉ាប់រងដ៏ល្បីល្បាញមួយ បានប្រកាសនៅថ្ងៃនេះអំពីភាពជាដៃគូយុទ្ធសាស្រ្តតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU)។