ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន កើនលើស១០ពាន់លានដុល្លារនៅមុនគោលដៅកំណត់ដល់ទៅ២ឆ្នាំ, ហេតុអ្វី?
ដោយ
ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន កាន់តែស្អិតល្មួត ពិសេសនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីស្ថិតក្នុងបរិបទនៃកូវីដ១៩ក៏ដោយ។ ជាក់ស្ដែង នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេរភាគីបានកើនដល់រហូតជាង ១១ពាន់លានដុល្លារ ខណៈប្រទេសទាំងពីរធ្លាប់ កំណត់គោលដៅនៃទំហំពាណិជ្ជកម្មថា នឹងសម្រេចបាន ១០ពាន់លានដុល្លារនៅ២០២៣។
តើមានកត្តាអ្វីខ្លះដែលជំរុញឲ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន កើនឡើងយ៉ាងឆាប់រហ័សនិងសម្រេចបានទំហំ១០ពាន់លានដុល្លារនៅមុនគោលដៅកំណត់ដល់ទៅ២ឆ្នាំយ៉ាងដូច្នេះ?