ធនាគារ ADB បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចតំបន់អាស៊ីទាំងមូល ប៉ុន្ដែដំឡើងការព្យាករកំណើនសម្រាប់អាស៊ីអាគ្នេយ៍
ដោយ
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយនៅថ្ងៃទី២១ កក្កដានេះថា តំបន់អាស៊ីដែលកំពុងស្តារសេដ្ឋកិច្ចឡើងវិញ ត្រូវបានគេរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចយឺតជាងការព្យាករណ៍ដំបូងនៅដើមឆ្នាំនេះ។ ការបន្តមានកំណើនសេដ្ឋកិច្ចយឺតដូចនេះ ត្រូវបានបង្កឡើងដោយសារសង្រ្គាមអូសបន្លាយក្នុងប្រទេសអ៊ុយក្រែន ហើយដែលបានជំរុញឱ្យតម្លៃទំនិញឡើងថ្លៃ និងបង្កឱ្យមានការរឹតបន្តឹងរូបិយវត្ថុផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។