#សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក

Articles by Tag សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក

សេដ្ឋកិច្ចអាមេរិកនៅតែស្ថិតក្នុងភាពទន់ខ្សោយ ទោះបីបានកើនឡើងលើសការរំពឹងទុកនៅត្រីមាសចុងក្រោយនៃឆ្នាំ២០២២ក្ដី

ដោយ​ ​ ខេមបូណូមីស
សេដ្ឋកិច្ចអាមេរិកជារួមបានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២២។ ប៉ុន្តែបើមើលលើតម្រូវការក្នុងស្រុកវិញហាក់កើនឡើងក្នុងល្បឿនយឺតបំផុតក្នុងរយៈពេលប្រមាណពី២ឆ្នាំកន្លះចុងក្រោយ ដែលសន្ទុះនេះបានឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃការដំឡើងអត្រាការប្រាក់កម្ចីខ្ពស់។ នេះបើយោងតាមរបាយការណ៍ផលិតផលក្នុងស្រុកសរុបប្រចាំត្រីមាសទី៤ របស់ក្រសួងពាណិជ្ជកម្មអាមេរិកហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។