កត្តាអ្វីខ្លះនឹងរុញសេដ្ឋកិច្ចវៀតណាមឲ្យកើនដល់៨% នៅឆ្នាំ២០២២?
ដោយ
សេដ្ឋកិច្ចប្រទេសវៀតណាម ត្រូវបានព្យាករថានឹងងើបឡើងវិញ ហើយងើបឡើងខ្លាំងក្លាថែមទៀតផងសម្រាប់ឆ្នាំ២០២២នេះ ពោលគឺនឹងមានកំណើនដល់ទៅ ៨%ឯណោះ។ តើសេដ្ឋកិច្ចវៀតណាមកើនឡើងខ្លាំងដោយសារកត្តាអ្វីខ្លះ? កត្តាដែលជាក្បាលម៉ាស៊ីនរុញកំណើនសេដ្ឋកិច្ចវៀតណាមនៅឆ្នាំនេះ គឺការសម្រេចបាននូវអតិរេកពាណិជ្ជកម្មខ្ពស់ ការវិនិយោគផ្ទាល់ពីបរទេស បើទោះបីជា សេដ្ឋកិច្ចប្រទេសអាស៊ានមួយនេះ បានពើបប្រទះនឹងការធ្លាក់ចុះផ្សារភាគហ៊ុន អចលនទ្រព្យ និងកង្វះខាតប្រេងសាំង ក្នុងរយៈពេលចុងក្រោយនេះក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ Vietnam Express News។