#សេវាអ៊ីនធឺណែតសាធារណៈឥតគិតថ្លៃ

Articles by Tag សេវាអ៊ីនធឺណែតសាធារណៈឥតគិតថ្លៃ

កម្ពុជាចំណាយ ៥០ម៉ឺនដុល្លារលើសេវាអ៊ីនធឺណែតសាធារណៈឥតគិតថ្លៃ សម្រាប់អ្នកចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម

ដោយ​ ខន ណារី
គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (CAMSOC) បានចំណាយថវិកាប្រមាណ ៥០ម៉ឺនដុល្លារ ដើម្បីបំពាក់សេវាអ៊ីនធើណេតសាធារណៈ (Public WiFi) ដោយឥតគិតថ្លៃ នៅកន្លែងសំខាន់ៗ ចំនួនពីរ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម។ ការផ្ដល់សេវាអ៊ីនធឺណែតសាធារណៈឥតគិតថ្លៃនេះ មានគោលបំណងសម្រួលភាពងាយស្រួលសម្រាប់អ្នកចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ដោយកន្លែងសំខាន់ៗ នោះមានដូចជា នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិអូឡាំពិក។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។