#សហព័ន្ធស្រូវ អង្ករកម្ពុជា

Articles by Tag សហព័ន្ធស្រូវ អង្ករកម្ពុជា

តើកម្ពុជាអាចនឹងសម្រេចបានការនាំចេញអង្ករទៅទីផ្សារចិនបានលើស៤០ម៉ឺនតោននៅឆ្នាំនេះ ដែរឬយ៉ាងណា?

ដោយ​ សោម ស្រីពេជ្រ
ប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជាបានអះអាងនៅចំពោះមុខ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថា សហព័ន្ធស្រូវអង្ករកម្ពុជា មានផែនការបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការពង្រីកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសចិនឱ្យបានច្រើនជាង ៤០ម៉ឺនតោន នៅក្នុងឆ្នាំ២០២៣ នេះតទៅ ខណៈកន្លងមក ការនាំចេញអង្ករទៅកាន់ប្រទេសចិន គឺមានចន្លោះពីជាង២០ ទៅ៣០ម៉ឺនតោនប៉ុណ្ណោះក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ សហព័ន្ធស្រូវ អង្ករកម្ពុជា ក៏បានកំណត់យកគោលដៅនាំចេញអង្ករនៅឆ្នាំ២០២៣នេះ ឲ្យបានដល់ ៧៥ម៉ឺនតោន និងឈានទៅសម្រេចឲ្យបានដល់១លានតោនក្នុងឆ្នាំ២០២៥ផងដែរ។