សហគ្រិនស្រី្តកម្ពុជា៥០នាក់ បានទទួលវិញ្ញាបនប័ត្របញ្ចប់វគ្គបណ្តុះបណ្តាលពិសេស ដែលគាំទ្រដោយ USAID
ដោយ
ស្រ្តីកម្ពុជាចំនួន ៥០នាក់បានទទួលវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ជាសហគ្រិន និងជាគ្រូបង្គោលសម្រាប់បណ្តុះបណ្តាលលើផ្នែកអាជីវកម្ម ពីវគ្គបណ្តុះបណ្តាលពិសេស ដែលទទួលជំនួយគាំទ្រ ពីគម្រោងសហគ្រិននារីសកម្ម ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយអាមេរិក USAID និង ក្រុមហ៊ុន Support Her Enterprise (SHE) Investments ក្រោមកម្មវិធីបណ្តុះអាជីវកម្មលើកដំបូង ហៅថា វគ្គបណ្តុះបណ្តាលគ្រូបង្គោល។