#សហគ្រិនវ័យក្មេងនៅកម្ពុជា

Articles by Tag សហគ្រិនវ័យក្មេងនៅកម្ពុជា

កត្តាអ្វីជាឧបសគ្គសម្រាប់សហគ្រិនវ័យក្មេងនៅកម្ពុជា នៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម?

ដោយ​ ខន ណារី
បច្ចុប្បន្ន វិស័យសហគ្រាសធុនតូច និងមធ្យម មានការរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ ជាពិសេសវិស័យនេះបានក្លាយជាឆ្អឹងខ្នងសេដ្ឋកិច្ច ការបង្កើតឱកាសការ និងការអភិវឌ្ឍប្រកបដោយចីរភាពដែលធន់ទៅនឹងវិបត្តិ ដែលមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី អ្នកប្រកបរបរក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា នៅតែជួបប្រទះនូវបញ្ហាមួយចំនួន ជាពិសេសសម្រាប់សហគ្រិនវ័យក្មេង ដែលទើបនឹងចាប់ផ្ដើមប្រឡូកនឹងប្រកបអាជីវកម្មរបស់ខ្លួន។