#សកម្មភាពសេវាកម្មរបស់ជប៉ុន

Articles by Tag សកម្មភាពសេវាកម្មរបស់ជប៉ុន

សកម្មភាពសេវាកម្មរបស់ជប៉ុននៅខែមេសាកើនឡើងក្នុងល្បឿន ដែលគេបានកំណត់

ដោយ​ ​ ខេមបូណូមីស
សកម្មភាពក្នុងវិស័យសេវាកម្មនៅប្រទេសជប៉ុនកាលពីខែមេសាបានកើនឡើងក្នុងល្បឿនមួយដែលខ្ពស់បំផុត ដោយសារមានកំណើនក្នុងការចំណាយរបស់អ្នកប្រើប្រាស់ បន្ទាប់ពីការបញ្ចប់វិធានការរឹតត្បិតប្រឆាំងជំងឺកូវីដ-១៩។ នេះបើតាមលទ្ធផលនៃការស្ទង់មតិនៅក្នុងវិស័យឯកជន ដែលត្រូវបានបង្ហាញកាលពីថ្ងៃចន្ទទី៨ ខែឧសភា ហើយដែលទីភ្នាក់ងារសារព័ត៌មានរើយធឺបានស្រង់យកមកផ្សាយ។