បងស្រីសកម្មជនថៃដែលបាត់ខ្លួន បានមកដល់កម្ពុជាហើយ ដើម្បីចូលបំភ្លឺនៅតុលាការ
ដោយ
អ្នកស្រី ស៊ីថានុន សាតសាក់ស៊ីត ដែលជាបងស្រីរបស់សកម្មជនថៃដែលបាត់ខ្លួនខណៈកំពុងរស់នៅដោយភៀសខ្លួននៅក្រៅប្រទេស គឺ លោក វ៉ាន់ឆាឡឺម សាតសាក់ស៊ីត បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ជុំវិញសំណុំរឿងបាត់ខ្លួនប្អូនប្រុសរបស់គាត់ ។ នេះបើយោងតាមអង្គការ Amnesty International ។