ស្ករត្នោតកំពង់ស្ពឺមានទីផ្សារល្អនៅឆ្នាំនេះ តែថយចុះចំនួនអ្នកឡើងត្នោត
ដោយ
ស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ឆ្នាំនេះ កំពុងមានតម្រូវការខ្ពស់ និងមានទីផ្សារល្អទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ប៉ុន្ដែបរិមាណទិន្នផលផលិតបានគិតតាំងពីខែវិច្ឆិកា២០២០ ដល់ខែឧសភា ២០២១ បិទបញ្ចប់រដូវកាលធ្វើស្ករត្នោត គឺមានប្រមាណ ២៥៧តោនប៉ុណ្ណោះ មានការធ្លាក់ចុះតិចតួច ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះបរិមាណស្ករត្នោតនេះ ដោយសារឆ្នាំនេះ ចំនួនពលរដ្ឋដែលជាអ្នកផលិតស្ករត្នោត ហាក់មានការថយចុះជាងមុនគួរឲ្យកត់សម្គាល់។