#សមាគម​ស្វាយចន្ទី​កម្ពុជា​

Articles by Tag សមាគម​ស្វាយចន្ទី​កម្ពុជា​

អ្នកជំនាញ៖ បញ្ហាតួលេខនាំចេញខុសគ្នា ជាបញ្ហាស្មុគស្មាញសម្រាប់ការរៀបចំគោលនយោបាយជាតិស្ដីពីស្វាយចន្ទី

ដោយ​ ខន ណារី
អនុប្រធានសមាគមស្វាយចន្ទីកម្ពុជាអះអាងថា ការរៀបចំគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ពិតជាមានសារៈសំខាន់ណាស់ ពិសេសសម្រាប់អ្នកដាំដុះ អ្នកវិនិយោគ ក៏ដូចជា សមាគមស្វាយចន្ទីនៅកម្ពុជាផងដែរ។ ក៏ប៉ុន្ដែ អ្វីដែលជាបញ្ហានៅក្នុងការរៀបចំគោលនយោបាយជាតិស្ដីពីស្វាយចន្ទីនេះ គឺការកំណត់ទិន្នន័យនៃការនាំចេញគ្រាប់ស្វាយចន្ទី ដោយតួលេខផ្ដល់ឲ្យកន្លងមក ពីខាងគយកម្ពុជា និងគយវៀតណាម គឺមានភាពខុសគ្នា ដែលវាពិបាកក្នុងការកំណត់ពីចំនួនជាក់លាក់ ដើម្បីចងក្រងជាគោលនយោបាយ។