#សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា

Articles by Tag សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា

សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា នឹងដាក់ដេញថ្លៃសំបុកត្រចៀកកាំនៅចុងខែនេះ

ដោយ​ សោម ស្រីពេជ្រ
សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា នឹងរៀបចំពិធីដាក់ឱ្យដេញថ្លៃសំបុកត្រចៀកកាំ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ នៅអគារសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា។ ការដាក់ឱ្យដេញថ្លៃនេះ ក្នុងគោលបំណង ជួយដល់ម្ចាស់ផ្ទះអភិរក្សសត្វត្រចៀកកាំ មានឱកាសស្វែងរកដៃគូប្រមូលទិញ និងជួយសម្រួលដល់ម្ចាស់អាជីវកម្មកែច្នៃសំបុកត្រចៀកកាំ និងអ្នកប្រមូលទិញសំបុកត្រចៀកកាំ ដើម្បីទទួលបានការផ្គត់ផ្គង់នូវសំបុកត្រចៀកកាំប្រកបដោយ គុណភាព បរិមាណសមស្រប ការផ្គត់ផ្គង់មានភាពទៀងទាត់ និងការកំណត់ទីផ្សារទិញ-លក់ច្បាស់លាស់ជាដើម។