វៀតណាមនាំចេញផលិតផលកសិកម្មដល់ ៤៥ពាន់លានដុល្លារនៅ១០ខែឆ្នាំនេះ កើន១៤%
ដោយ
នៅ១០ខែដំបូងនៃឆ្នាំ២០២២ ការនាំចេញផលិតផលកសិកម្មសរុបរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះ សម្រេចបានក្នុងទំហំទឹកប្រាក់ដល់ទៅប្រមាណ ៤៥ពាន់លានដុល្លារ កើនឡើងជាង ១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលផលិតផលកសិកម្មវិញ មានជាង៣៧ពាន់លានដុល្លារ កើនឡើងជិត៦% នាំឲ្យប្រទេសវៀតណាម មានអតិរេកពាណិជ្ជកម្មក្នុងវិស័យកសិកម្មនេះប្រមាណជិត ៨ពាន់លានដុល្លារ កើនឡើងដល់ទៅជិត៨៤%ឯណោះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ពីការិយាល័យស្ថិតិទូទៅវៀតណាម។