#សមាជិកសភាអាមេរិកមកកាន់កោះតៃវ៉ាន់បន្តបន្ទាប់

Articles by Tag សមាជិកសភាអាមេរិកមកកាន់កោះតៃវ៉ាន់បន្តបន្ទាប់

សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ទៀតថា បានទៅដល់កោះតៃវ៉ាន់ ចំពេលភ្លើងកំហឹងរបស់ទីក្រុងប៉េកាំងនៅតែឆាបឆួល

ដោយ​ ហ៊ុន គន្ធថៃ
សមាជិកព្រឹទ្ធសភាអាមេរិក ទទួលបន្ទុកផ្នែកគណៈកម្មាធិការពាណិជ្ជកម្ម និងសព្វាវុធបានទៅដល់កោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ សីហា ដែលត្រូវបានគេមើលឃើញថា វាជាលើកទីបីហើយដែលឥស្សរជនរបស់អាមេរិកបានធ្វើដំណើរទស្សនកិច្ចនៅក្នុងខែនេះទៅកាន់កោះប្រជាធិបតេយ្យមួយនេះ ដោយមិនខ្វល់ខ្វាយព្រឺរោមពីការព្រមានពីសំណាក់ទីក្រុងប៉េកាំងនោះឡើយ ខណៈដែលប៉េកាំង បានត្រឹមគ្រឺតធ្មេញ បញ្ចេញកំហឹងតាមរយៈការធ្វើសមយុទ្ធព័ទ្ធជុំជិតកោះតៃវ៉ាន់ជាការគំរាមតែប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិជាច្រើន។