តើលោកលី ឈាំង ជានរណា? ហេតុអ្វីអាចអង្គុយកៅអីនាយករដ្ឋមន្ត្រីជំនួសលោក លី ខឺឈាំង?
ដោយ
សមាជបក្សកុម្មុយនីស្តចិនលើកទី២០ដែលធ្វើឡើងរាល់៥ឆ្នាំម្តង បានបិទបញ្ចប់ជាស្ថាពរហើយកាលពីចុងសប្តាហ៍មុននេះ ជាមួយនឹងការតែងតាំងក្បាលម៉ាស៊ីនដឹកនាំថ្មីៗជាច្រើនរូប។ គណៈកម្មាធិការមជ្ឈិមបក្សបានជ្រើសតាំង លោក ស៊ី ជីនពីង ជាអគ្គលេខាបក្សសម្រាប់៥ឆ្នាំបន្ថែមទៀតហើយវាជាអាណត្តិទី៣ហើយសម្រាប់លោកស៊ី ហើយអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺអ្នកដែលត្រូវស្នងតំណែងនាយករដ្ឋមន្ត្រីពីលោកលី ខឺឈាំង ដែលនឹងត្រូវផុតអាណត្តិ។