ការសិក្សាស្រាវជ្រាវរកឃើញថា សម្ពាធអតិផរណាសកលអាចកាន់តែពិបាកគ្រប់គ្រងក្នុងប៉ុន្មានឆ្នាំខាងមុខនេះ
ដោយ
សម្ពាធអតិផរណាសកលអាចកាន់តែពិបាកគ្រប់គ្រងក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ការកើនឡើងនូវរបាំងនៃការធ្វើពាណិជ្ជកម្ម កំណើនប្រជាជនវ័យចំណាស់ជាសាកល អន្តរកាលនៃការផ្លាស់ប្តូរប្រភពថាមពលពីឥន្ធនៈហ្វូស៊ីលដែលបញ្ចេញកាបូនខ្ពស់ទៅជាថាមពលកកើតឡើងវិញ គឺត្រូវបានគេលើកឡើងថា វាសុទ្ធតែបន្តបញ្ហាឈឺក្បាល ។ នេះបើតាមការសិក្សាស្រាវជ្រាវមួយ ដែលបានបង្ហាញឡើងនៅក្នុងសន្និសីទធនាគារប្រចាំឆ្នាំធនគារកណ្ដាលរបស់អាមេរិក ដែលបានធ្វើឡើងនៅទីក្រុង Jackson Hole រដ្ឋWyhoming កាលពីចុងសប្ដាហ៍មុន។