ផ្លូវក្រវាត់ក្រុងទី៣ តម្លៃ៣០០លានដុល្លារ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៣០ ខែមិថុនា
ដោយ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជ្រើសរើសយកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ជាថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ ដែលមានតម្លៃប្រមាណ៣០០លានដុល្លារអាមេរិក។ ផ្លូវដែលមានប្រវែងប្រមាណ៥៣គីឡូម៉ែត្រមួយនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ថែមទាំងជាផ្លូវដង្ហើមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនទំនិញរវាងរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តនានាផងដែរ។