សំណុំរឿងលួចប្រេងឆៅកម្ពុជាជិត៣០ម៉ឺនបារ៉ែល ត្រូវបានបិទបញ្ចប់ហើយ ដោយកម្ពុជាទទួលបានប្រយោជន៍៧០% នៃប្រេងនោះ
ដោយ
នៅទីបំផុតសំណុំរឿងប្រេងឆៅកម្ពុជាជិត៣០ម៉ឺនបារ៉ែល ដែលត្រូវបានកប៉ាល់ MT Strovolos ម្ចាស់បំណុលរបស់ក្រុមហ៊ុនប្រេង KrisEnergy លួចដឹករត់ចេញពីកម្ពុជាកាលពីឆ្នាំមុននោះ ត្រូវបានដោះស្រាយបញ្ចប់ហើយ ដោយកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ ៧០% ពីការលក់ប្រេងទាំងនោះ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល ដែលបានអះអាងប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីស។