សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរៀបចំឡានក្រុងដឹកពលរដ្ឋនៅថ្ងៃចូលឆ្នាំខ្មែរខាងមុខ ដើម្បីកាត់បន្ថយការតម្លើងថ្លៃរថយន្តឈ្នួល
ដោយ
នៅសល់តែជាង១ខែទៀតប៉ុណ្ណោះពិធីបុណ្យចូលឆ្នាំថ្មីប្រៃណីខ្មែរនឹងចូលមកដល់។ ដូច្នេះដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុង ដើម្បីដឹកប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តនានាទូទាំងប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងប្រព្រឹត្តទៅអំឡុងពាក់កណ្តាលខែមេសា ខាងមុខនេះ។