គម្រោងបូមប្រេងនៅសមុទ្រកម្ពុជាឈានដល់ការតម្លើងក្បាលអណ្ដូងហើយ... រំពឹងតំណក់ប្រេងដំបូងនៅចុងឆ្នាំនេះ!
ដោយ
ក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) ប្រកាសឲ្យដឹងនៅថ្ងៃទី២៦ ខែសីហានេះ ថា ការកសាងផ្លាតហ្វមក្បាលអណ្ដូងផលិតកម្ម (Mini-Platform) សម្រាប់ការអភិវឌ្ឍអណ្តូងប្រេងកាតអប្សរា ក្នុងប្លុក A ដែលស្ថិតក្នុងដែនសមុទ្រកម្ពុជា បានបញ្ចប់ជាស្ថាពរ ហើយកំពុងត្រូវបានដឹកជញ្ជូនទៅកាន់ដែនទឹកនៃប្រទេសកម្ពុជា ដែលស្ថិតក្នុងឈូងសមុទ្រថៃ ដើម្បីធ្វើការតម្លើងហើយ។