#សមុទ្រក្រហម

Articles by Tag សមុទ្រក្រហម

អ្នកនាំចេញក្នុងតំបន់កាន់តែបារម្ភពីស្ថានភាពចលាចលនៅសមុទ្រក្រហម ដែលជាច្រកកប៉ាល់កុងតឺន័រដ៏សំខាន់

ដោយ​ ​ ខេមបូណូមីស
ស្ថានការណ៍វិវត្តន៍ចុងក្រោយនៅសមុទ្រក្រហម បាននិងកំពុងបង្កក្តីបារម្ភកាន់តែខ្លាំងក្នុងចំណោមក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុននាំចេញក្នុងតំបន់ ដោយសារសមុទ្រក្រហម មិនត្រឹមតែជាច្រកដឹកជញ្ជូនដ៏សំខាន់ទៅកាន់តំបន់មជ្ឈិមបូព៌ា ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាច្រកដឹកជញ្ជូនទៅកាន់អឺរ៉ុប និងតំបន់ផ្សេងៗនៃពិភពលោកផងដែរ។ មកទល់ពេលនេះការដឹកជញ្ជូនតាមច្រកសមុទ្រក្រហម ត្រូវបានប៉ាន់ប្រមាណថា គ្របដណ្ដប់រហូតដល់ទៅ១៥% នៃការដឹកជញ្ជូនទំនិញទាំងអស់។