#សន្ទស្សន៍ថ្លៃលំនៅដ្ឋាន​

Articles by Tag សន្ទស្សន៍ថ្លៃលំនៅដ្ឋាន​

ក្រុមអ្នកជំនាញរំពឹងវត្តមានទេសចរចិននៅឆ្នាំនេះនឹងជំរុញវិស័យសំណង់និងអចលនទ្រព្យកម្ពុជាឲ្យស្ទុះងើបឡើងវិញ

ដោយ​ ខន ណារី
ធនាគារជាតិនៃកម្ពុជា បានបង្ហាញក្ដីរំពឹងថា វិស័យសំណង់នៅឆ្នាំនេះ នឹងកើនឡើងក្នុងកម្រិតមួយទាប ប៉ុណ្ណោះ ដោយសារតែវិស័យនេះ នៅបន្តរងនូវផលប៉ះពាល់នៅឡើយ ជាពិសេសសំណង់ប្រភេទប្រណីតដែលបម្រើដល់តម្រូវការអនិវេសជន ត្រូវទាមទារពេលវេលាដើម្បីអាចវិលមករកស្ថានភាពដូចដើម នៅមុនពេលដែលកើតមានវិបត្តិកូវីដ-១៩។ ក្រុមអ្នកជំនាញ បានបង្ហាញក្ដីរំពឹងខ្ពស់ថា តាមរយៈការប្រកាសបើកប្រទេសចិនឡើងវិញ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែបង្ហាញភាពវិជ្ជមានតាមរយៈលំហូរនៃ ទេសចរ និងវិនិយោគិនពីប្រទេសចិន។