#សង្គ្រាមបច្ចេកវិទ្យារវាងអាមេរិក-ចិន

Articles by Tag សង្គ្រាមបច្ចេកវិទ្យារវាងអាមេរិក-ចិន

ថៃជំរុញឱ្យសហគ្រិនខ្លួនត្រូវប្រុងប្រយ័ត្នពីសង្គ្រាមបច្ចេកវិទ្យារវាងអាមេរិក-ចិន ដែលអាចនឹងតានតឹងខ្លាំងនៅឆ្នាំនេះ

ដោយ​ ​ ខេមបូណូមីស
មន្រ្តីជំនាញនៃរដ្ឋាភិបាលថៃបានដាស់តឿនដល់សហគ្រិនក្នុងស្រុក របស់ខ្លួនឱ្យតាមដានយកចិត្តទុកដាក់ចំពោះសង្គ្រាមបច្ចេកវិទ្យារវាងអាមេរិកនិងចិន ដែលនឹងកាន់តែមានភាពតានតឹងខ្លាំងនៅក្នុងឆ្នាំ២០២៣នេះ ជាពិសេសចំពោះក្រុមហ៊ុនផលិតគ្រឿងបង្គុំ ឧបករណ៍អេឡិចត្រូនិច និងឧស្សាហកម្មរថយន្តក្នុងប្រទេសថៃ។ យ៉ាងណាក៏ដោយ ប្រទេសអាស៊ានមួយនេះ ក៏រំពឹងថានឹងទទួលបានឱកាសកេងយកផលប្រយោជន៍ពីសង្គ្រាមបច្ចេកវិទ្យានេះផងដែរ តាមរយៈការក្លាយជាទីតាំងថ្មីសម្រាប់ក្រុមហ៊ុនធំៗ ដែលចង់ចាកចេញពីប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃបាងកកប៉ុស្តិ៍។