តើកម្ពុជារំពឹងអ្វីខ្លះ ពីការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទស្វាយចន្ទីពិភពលោកដើមឆ្នាំ២០២៤?
ដោយ
ប្រទេសកម្ពុជានឹងត្រៀមរៀបចំសន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ដោយក្នុងនោះ សន្និសីទនោះ នឹងមានជំនួបរវាងអ្នកធ្វើការ និងរកស៊ីពាក់ព័ន្ធ នឹងវិស័យស្វាយចន្ទីទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីស្វែងយល់ពីសក្តានុពលវិស័យស្វាយចន្ទី និងការដុះដាំដំណាំនេះ នៅប្រទេសកម្ពុជា ព្រមទាំងជំរុញ និងទាក់ទាញវិនិយោគិន ដែលមានបំណងវិនិយោគ លើការកែច្នៃស្វាយចន្ទីផងដែរ។